គន្លឹះ ៦ យ៉ាងដើម្បីសុភមង្គលក្នុងជីវិត

  • មិនដែលស្អប់
  • បញ្ឈប់ការគិតច្រើនពេក
  • រស់នៅសាមញ្ញ
  • ការរំពឹងទុកតិចតួច
  • ត្រូវញញឹមជានិច្ច
  • មានភាពវិជ្ជមាន។


1. មិនដែលស្អប់

ការស្អប់បណ្តាលអោយមានអារម្មណ៍មិនល្អ និងប៉ះពាល់ដល់សុខភាពផ្លូវចិត្ត។ អ្នកគួររំលងអំពីអតីតកាលដែលបំផ្លាញក្តីសុខ និងស្វែងរកការលើកទឹកចិត្តជំនួសមកវិ​ញ។

2. បញ្ឈប់ការគិតច្រើនពេក

ការគិតច្រើនអាចនាំឲ្យមានអារម្មណ៍តានតឹង និងខ្វល់ខ្វាយលើអ្វីដែលមិនចាំបាច់។ អ្នកគួរអប់រំខ្លួនឲ្យរស់នៅក្នុងបច្ចុប្បន្នភាព និងទទួលយកអ្វីដែលអាចគ្រប់គ្រងបាន។

3. រស់នៅសាមញ្ញ

ជីវិតមិនចាំបាច់ស្មុគស្មាញទេ។ ការរស់នៅសាមញ្ញនាំឲ្យស្ងប់ចិត្ត និងកាត់បន្ថយការព្រួយបារម្ភ។ មានតែអ្វីដែលចាំបាច់ ហើយរីករាយនឹងអ្វីដែលមាន បន្តទៅមុខ។

4. ការរំពឹងទុកតិចតួច

ការរំពឹងទុកខ្លាំងអាចនាំឲ្យមានការខកចិត្ត និងឈឺចិត្តហើយបរាជ័យ។ ព្យាយាមធ្វើអ្វីដោយគ្មានការរំពឹងជាខ្លាំងពន់ពេក ហើយទទួលយកលទ្ធផលដែលបានខំប្រឹងប្រែង។

5. ត្រូវញញឹមជានិច្ច

ញញឹមអាចធ្វើឲ្យអ្នកមានអារម្មណ៍ល្អ និងផ្តល់ពន្លឺដល់អ្នកនៅជុំវិញខ្លួន។ វាជាការល្អសម្រាប់សុខភាពផ្លូវកាយ និងផ្លូវចិត្ត។

6. មានភាពវិជ្ជមាន

សុភមង្គលមិនមែនមានលទ្ធផលពីស្ថានភាពខាងក្រៅនោះទេ។ វាត្រូវការរកមើលចំណុចវិជ្ជមាន និងរៀបចំចិត្តឲ្យអាចបង្រួមបញ្ហា ទោះបីជាពិបាកប៉ុនណាក៏ដោយ។

ជីវិតសុភមង្គលមិនមែនមកពីទ្រព្យសម្បត្តិ ឬភាពល្បីល្បាញទេ។ វាកើតចេញពីវិធីដែលយើងគ្រប់គ្រងគំនិត និងអារម្មណ៍របស់យើង។ ដូច្នេះ ស្វែងរកសុភមង្គលក្នុងរឿងតូចៗនៃជីវិត និងរស់នៅដោយភាពស្រស់ស្រាយ!




Previous Post Next Post

Contact Form